ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងមកក្រុមហ៊ុនបានទទួលសិទ្ធិក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទទួលសិទ្ធិក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមនៅទីប្រជុំជនក្រុងពោធិ៍សាត់។
កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក បានទទួលសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹងសម្រាប់កែច្នៃសំណល់រឹង រយៈពេល១០ឆ្នាំ មានស្នាក់ការ: #0241 ផ្លូវ408 ភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្រុងពោធិ៍សាត់ មាន ៧សង្កាត់៖ ប្រជាពលរដ្ឋ ៧២,០៦២នាក់ ១៦,២៣៣លំនៅឋាន ដែលបានចូលរួម២,៨៥២ (១,៧០០លំនៅឋាន និង១,១៥២អាជីវកម្ម) និងបង្កើតសំរាមពី ២៨ ទៅ ៣៥ តោនក្នុងមួយថ្ងៃ។ ក្រុមហ៊ុន ប្រតិបត្តិការដោយមានសម្ភារៈនិងឧបករណ៍៖ ឡាន៦គ្រឿង រ៉ឺម៉ក២គ្រឿង ទីលានទុកដាក់សំរាម ១ និងបុគ្គលិក៖ ៦៨នាក់ (ស្រី៣៤នាក់) ផ្នែកប្រមូលនិងដឹកជញ្ជូន ២៤នាក់ ផ្នែកបោសសំអាត ១៩នាក់ និងផ្នែកទីលាន ២៥នាក់ ។ ក្រុមហ៊ុន បានផ្សព្វផ្សាយតាមប្រព័ន្ធសង្គម យុទ្ធនាការផ្ទាល់ និងប័ណ្ណព័ត៌មាន ប័ណ្ណផ្សព្វផ្សាយ វីដេអូ…។
View Details
ការផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង